ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ពៅ ហេង អញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធ វិធី ខ.គ ថ្មើរជើងនិងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៣ ខែ ឧសភាឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ពៅ ហេង មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការយោធភូមិភាកទី៤ អញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធ វិធី ខ.គ ថ្មើរជើងនិងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា មាន ប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវមានជំហររឹងមាំស្តាប់នូវបទបញ្ជា។ម៉ោងនេះគឺជាម៉ោងដែលយើងធ្វើការត្រូវមានភាពស្មោះត្រង់និងមានឆន្ទះមោះមុត ស្មោះត្រង់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ពិសេសគឺការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត។