លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានអញ្ជើញប្រគល់វិញ្ញាបនបត្រ ជូននិស្សិតជ័យលាភី


នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញប្រគល់វិញ្ញាបនបត្រ ជូននិស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេស មន្ទីរពិសោធន៍ ឱសថការីមធ្យម និងថ្នាក់បរិញ្ញាបត្ររងឆ្មប នៃសាកលវិទ្យាល័យអន្តជាតិ មាននិស្សិតចំនួន ៤៣១នាក់ ក្នុងនោះស្រី ចំនួន២២២នាក់ ។