អភិបាល​រាជធានីភ្នំពេញ​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ជំនួប​ពិភាក្សា​ការងារ និងចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ពិភាក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​រាជធានីភ្នំពេញ


នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ជំនួប​ពិភាក្សា​ការងារ និងចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ពិភាក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​រាជធានីភ្នំពេញ ជាមួយ​លោក​បណ្ឌិត អុីតូ មិមបេអុិ ( Dr. Ito Mimpei ) ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀមការ​សិក្សា​ស្រាវជ្រាវ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ( ប្រទេស​ជប៉ុន )។