ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាពត្រួតពិនិត្យគម្រោង បានចុះត្រួតពិនិត្យការងារស្ថាបនា ប្រឡាយមេស្ទឹងតូច


នារសៀល ថៃ្ងព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាពត្រួតពិនិត្យគម្រោង បានចុះត្រួតពិនិត្យការងារស្ថាបនា ប្រឡាយមេស្ទឹងតូច ពីបេតុងសសៃដែក និងសាងសង់សំណង់សិល្បការ ដែលស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ទំហំការងាររួមមាន ៖
– ស្ថាបនាប្រឡាយបេតុងប្រវែង ៨៥០ម៉ែត្រ។
– សាងសង់សំណង់សិល្បការ ០៤កន្លែង។
ប្រឡាយនេះមានតួនាទីជួយដោះទឹកជំនន់មួយផ្នែកពីស្ទឹងព្រែកត្នោត ត្រង់ទំនប់៧មករា រួចហូរចាក់ទៅទន្លេបាទី។ គិតមកដល់ពេលនេះការងារសាងសង់សម្រេចបាន ៥៥% នៃគម្រោងផែនការ។