ឯកឧត្ដម​ អ៊ាង​ សុផល្លែត និង ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អញ្ជេីញចូលរួមពិធីសម្ពោធអគារស្នាក់នៅរបស់លោកគ្រូ​ អ្នកគ្រូ​ នៅសាលារៀនខ្មែរ​ ចិន​ អង់គ្លេស​ មីងចុង​ ស្រុកអូររាំងឪ​


ព្រឹក​ថ្ងៃអាទិត្យ​ ៨រោច​ ខែពិសាខ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក​ រួ​មដំណេីរដោយឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជេីញចូលរួមពិធីសម្ពោធអគារស្នាក់នៅរបស់លោកគ្រូ​ អ្នកគ្រូ​ នៅសាលារៀនខ្មែរ​ ចិន​ អង់គ្លេស​ មីងចុង​ ស្រុកអូររាំងឪ​។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ជាក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ មន្ត្រីរាជការ​សាលាស្រុក​ និងជុំវិញស្រុក​ផងដែរ​។