ក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះជួសជុលកែលំអរប្រព័ន្ធធារាសាស្ត្រ សីម៉ា


ថៃ្ងអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះជួសជុលកែលំអរប្រព័ន្ធធារាសាស្ត្រ សីម៉ា ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះទំហំការងាររួមមាន ៖
– ជួសជុលកែលំអរតួទំនប់ ប្រវែង ៨៣០ម៉ែត្រ។
– ការងារជួសជុលកែលំអរប្រលាយមេស្រោចស្រពចំនួន ០២ខ្សែ ប្រវែង ១៤២០ម៉ែត្រ។
– ជួសជុលកែលំអរសំណង់ទ្វារទឹកចំនួន ០២កន្លែង។
ទំនប់សីម៉ា អាចស្រោចស្រពបានស្រែវស្សាចំនួន ៩០០ហិកតា ស្រូវប្រាំងចំនួន ២០ហិកតា និងដំណាំរួមផ្សំចំនួន ០៧ហិកតា។