ឯកឧត្តម ងួន ម៉េងតិច បានចូលរួមជាភ្ងៀវកត្តិយសក្នុងកម្មវិធី Global Logistics, Cargo & Supply Chain Conference GLCS 2019 Cambodia


នាព្រឹកថ្ងៃចន្ទ ៩ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩

ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាភ្ងៀវកត្តិយសក្នុងកម្មវិធី Global Logistics, Cargo & Supply Chain Conference “GLCS 2019 Cambodia” នៅសណ្ឋាគារណាហ្គាវើល។

សូមជម្រាបថា កម្មវីធីនេះបានរៀបចំឡើងដោយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) បានសហការជាមួយអង្គភាព MV International របស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងពង្រឹកទំនាក់ទំនងពាណិជ្ជកម្មសកល Logistics and Supply Chain ដែលនឹងប្រារព្ធឡើងចំនួន ២ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ២៧-២៨ ខែឧសភា ឆ្នាំ ២០១៩។