គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សា អាណាត្តិទី៣ ឆ្នាំ២០១៩ និងផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីនៅកម្ពុជា


គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង៖
ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សា អាណាត្តិទី៣ ឆ្នាំ២០១៩ និងផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីនៅកម្ពុជា អនុលោមតាមសេចក្ដីណែនាំរបស់គណៈកម្មាធិការកណ្ដាល ដើម្បីបំពេញការងារឲ្យបានសកម្មឡើងមានការទទួលខុសត្រូវ និងត្រៀមកម្លាំងផ្ទៃក្នុងឲ្យបានរួចរាល់ដើម្បីទ្រោលនឹងសកម្មភាពរបស់កម្លាំងអមិត្តដែលបាននឹងកំពុងធ្វើសកម្មភាពវិទ្ធង្សនាពីក្រៅប្រទេស និងដាក់ចេញនូវទិសដៅភារកិច្ច សកម្មភាពការងាររបស់គណបក្ស ដែលបានចូលរួមពីថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងមន្ត្រីគណបក្សគ្រប់ផ្នែកថ្នាក់កណ្ដាលចុះជួយខេត្ត ជុំវិញគណៈកម្មាធិការគណបក្សខេត្ត និងគណបក្សមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់។