អនុស្សរណៈនៃការយោគយល់លើគម្រោង កែលម្អបរិស្ថានការសិក្សា និងអភិវឌ្ឍធនធានមនុស្ស


ទីស្ដីការក្រសួង៖ អនុស្សរណៈនៃការយោគយល់លើគម្រោង “កែលម្អបរិស្ថានការសិក្សា និងអភិវឌ្ឍធនធានមនុស្ស” បានផ្ដោតលើ១០ចំណុចមានដូចជា៖

១.ការបង្កើតស្ទូឌីយោសម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជាមជ្ឈមណ្ឌលមួយក្នុងការផលិតមាតិកាអប់រំ
២.កម្មវិធីផ្លាស់ប្ដូរមន្ត្រីអប់រំដើម្បីសិក្សាស្វែងយល់ជំនាញបន្ថែម
៣.កិច្ចសហការលើគម្រោងស្រាវជ្រាវ
៤.ការអភិវឌ្ឍការបង្រៀននិងរៀន
៥.ផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធ
៦.រៀបចំសន្និសីទនិងសិក្ខាសាលា
៧.ការផ្លាស់ប្ដូរព័ត៌មានសិក្សានិងសម្ភារៈសិក្សា
៨.ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក
៩.ការអភិវឌ្ឍមាតិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
១០.ការបង្កើតវេទិកាសិក្សា (platform) តាមប្រព័ន្ធអេឡិចត្រូនិក។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងបណ្ឌិត Chung Moosung សាកលវិទ្យាធិការសាកលវិទ្យាល័យ Korea Soongsil Cyber (KCU) នៃសាធារណរដ្ឋកូរ៉េ នាអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ នៅទីស្ដីការក្រសួង អប់រំ យុវជន និងកីឡា៕