កំពង់ធំ ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដំណើរការរៀន និងបង្រៀន សំណេះសំណាល ជាមួយបុគ្គលិកអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ។
ក្នុងដំណើរការចុះពិនិត្យនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផុ្តល់អនុសាសន៍ល្អៗជាច្រើនដល់បុគ្គលិកអប់រំដែលបានចូលរួម និងបានប្រគល់ប័ណ្ណសរសើរជូនគណៈគ្រប់គ្រង និងបុគ្គលិកដែលមានស្នាដៃ ជាការលើកទឹកចិត្ត និងជំរុញបន្ថែម ដើម្បីរួមគ្នាសម្រេចការងារវិស័យអប់រំ កាន់តែរីកចម្រើន។ ឯកឧត្ដមបានចុះត្រួតពិនិត្យនៅតាមថ្នាក់រៀន បន្ទប់ពិសោធន៍ បណ្ណាល័យ រោងជាង និងថ្នាក់រៀនបច្ចេកទេសមូលដ្ឋានផងដែរ៕