ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និងប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តចំនួនបី៖ “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥”, “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥” និង “យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣”, នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ។