ឯកឧត្តម បណ្ឌិត​ ស៊ិន វុទ្ធី និងឯកឧត្តម ឈា ប៊ុនរិទ្ បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារជួសជុលទ្បើងវិញប្រទ្បាយមេអូរដំរីឆ្លង


នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត​ ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស មន្ត្រីបច្ចេកទេសក្រសួង សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារជួសជុលទ្បើងវិញប្រទ្បាយមេអូរដំរីឆ្លង ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គោលបំណងនៃគម្រោងជួសជុលទ្បើងវិញនេះរួមមានដូចជា ៖
១- ស្តារប្រទ្បាយមេសម្រាប់ស្រោចស្រពការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវ។
២- បង្កើតជាផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរក្នុងមូលដ្ឋាន។
៣- បង្កើនប្រាក់ចំណូលដល់គ្រួសារក្នុងតំបន់គម្រោង។
៤- អភិរក្សធនធានធម្មជាតិក្នុងមូលដ្ឋាន។
គិតមកដល់ពេលនេះ ការងារជួសជុលអនុវត្តបាន ៖
– ប្រទ្បាយមេ ១ខ្សែ ប្រវែង ៤.១៥០ម អនុវត្តបាន ៨០%។
– សំណង់ស្ទាក់ទឹក ចំនួន ០២កន្លែង អនុវត្តបាន ១០%។
ក្រោយពេល ជួសជុលរួចប្រទ្បាយមេនេះមានលទ្ធភាព ស្រោចស្រពលើផ្ទៃដីស្រែវស្សាចំនួន ២៣២ហិកតា និងស្រែប្រាំងចំនួន ១.០០០ហិកតា។