សម្ដេចពិជ័យសេនា ទៀ បាញ់បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨


ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ រួមមានប្រធានបទស្តីអំពី៖ ១) ចិន និងកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ ២) ការបង្ការជម្លោះនៅក្នុងបរិបទប្រកួតប្រជែង និង ៣) ការធានាបាននូវភាពធន់ និងស្ថិរភាពតំបន់ នៅសណ្ឋាគារសាំងហ្គ្រីឡា ប្រទេសសឹង្ហបុរី។