សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម នៅខេត្តបាត់ដំប


នៅយប់ថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ចើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ចើញចូល រួមពីឯកឧត្តម ​អ៊ុយ​ រី​ ប្រធានក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម ​ងួន​ រតនៈ ​អភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ​អនុរដ្ឋលេខាធិការ ​ប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះជួយមូលដ្ឋាន ​សមាជិកក្រុម​ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក បងប្អូនខ្មែរឥស្លាមក្នុងខេត្តបាត់ដំបងជាច្រើននាក់។​

ថ្លែងក្នុងឱកាសសំណេះសំណាលនាពេលនោះសម្តេចក្រឡាហោម ​ស​ ខេង បានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និង សុខដមរម្យនា ពីព្រះអាឡោះជានិច្ចនិរន្តររហូតតរៀងទៅ៕