មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ការកសាង​សមត្ថភាព​ មន្ត្រី​អនុវត្តន៍ច្បាប់ ក្នុងការ​គ្រប់គ្រង តំបន់​ការពារ​ធម្មជាតិ​ និង​នីតិវិធី​កសាង​សំណុំរឿង


ព្រឹក​ថ្ងៃចន្ទ​ ០១​កេីត​ ខែ​ជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅមន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ការកសាង​សមត្ថភាព​ មន្ត្រី​អនុវត្តន៍ច្បាប់ ក្នុងការ​គ្រប់គ្រង តំបន់​ការពារ​ធម្មជាតិ​ និង​នីតិវិធី​កសាង​សំណុំរឿងក្រោម​អធិបតីភាព​ឯកឧត្តម​ រ័ត្ន​ វីរៈ​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ ឯកឧត្តម​ ប៉ែន​ លី​ណាត​ អភិបាលរងខេត្ត និង​ លោក​ ធុច បច្ច​សន្តិភាព​ ព្រះ​រាជ​អាជ្ញា​រង អមសាលាដំបូងខេត្ត ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​០២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​០៣​-០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ៕