សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធសមិទ្ធផលនានាក្នុងហ្លួងផែង ស្ថិតក្នុង ស្រុកថ្មគោល ខេត្តបាត់ដំបង


ព្រឹកថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធសមិទ្ធផលនានាក្នុងហ្លួងផែង ស្ថិតនៅក្នុងកណ្តាលត្បូង ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំង ជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពុទ្ធបរិស័ទ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ។

តាមរបាយការណ៍របស់លោកអភិបាលស្រុកថ្មគោល បានឲ្យដឹងថា នៅក្នុងស្រុកថ្មគោលមានវត្តសរុបចំនួន ៣២វត្ត ក្នុងនោះមានព្រះសង្ឃចំនួន ៥៨២អង្គ ។

ដោយឡែកសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះបរួមមាន ៖ ១-ស្រះទឹក ទំហំ បណ្តោយ៣៥ម៉ែត្រ ទឹទឹង២៣ម៉ែត្រ និងជម្រៅ ៣.ម៉ែត្រ ដែលចំណាយថវិកាអស់ ចំនួន ១៨,១៨២,៥០០រៀល ប្រាក់បាត ៧៨,៨០០បាត និងប្រាក់ដុល្លា ១២,៩៧៣ ដុល្លា
២-ជួសជុល និងពង្រីកសាលាធម្មសភាមានទំហំ បណ្តោយ ២៦ម៉ែត្រ និងទទឹង១៥ម៉ែត្រ ចំណាយថាវិកា ចំនួន ១៤,៥៦០ ដុល្លា
៣-កសាងបុស្បុកតម្កល់ព្រះពុទ្ធរូប ទំហំ ៤.៥ម៉ែត្រ និង ៣.៥ម៉ែត្រ ចំណាយថវិកាអស់ចំនួន ៥,៨៣០ដុល្លា
៤-កសាងប្រាង្គសម្រាប់ប្រគេនព្រះសង្ឃ ចំនួន២ ចំណាយថវិកាចំនួន ១៩,៧០០ ដុល្លា
៥-កសាងពិដានសាលាធម្មសភាចំណាយថវិកាចំនួន ៣,០០០ដុល្លា
៦-កសាងព្រះពុទ្ធធ្វើពីថ្ម អស់ថវិកាចំនួន ២,២០០ ដុល្លា
៧-កសាងខឿនដើមពោធិ៍ព្រឹក្សអស់ថវិកាចំនួន ២,៥០០ដុល្លា
៨-ជួសជុលកុដិ និងរៀបចំបន្ទប់សម្រាប់ប្រគេនព្រះសង្ឃ ចំណាយថវិកាអស់ ១២,៦០០ដុល្លា ។
បច្ច័យដែលបានចូលរួមកសាង បានពី ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយស្រុកថ្មគោល សប្បុរសជន ក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ចំណុះជើងវត្ត ។