ព្រឹត្តិការណ៍ប្រកបដោយជោគជ័យនៃការប្រារព្ធទិវាវប្បធម៌កម្ពុជា នៅសហព័ន្ធរុស្ស៊ី


កាលពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សិល្បករ សិល្បការិនី ដើម្បីចូលរួមអបអរសាទរទិវាវប្បធម៌កម្ពុជា នៅសហព័ន្ធរុស្ស៊ី។

ព្រឹត្តិការណ៍ដែលប្រកបដោយភាពជោគជ័យនៅក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌កម្ពុជាឆ្នាំ២០១៩ នៅសហព័ន្ធរុស្ស៊ី មានជាអាទិ៍៖
⁃ ពិធីជួបសំណេះសំណាល និងសម្តែងការគួរសមរវាងថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា និងថ្នាក់ដឹកនាំក្រសួងវប្បធម៌រុស្ស៊ី
⁃ ពិធីចុះហត្ថលេខាលើអនុស្សារណ:យោគយល់រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា ដែលចុះហត្ថលេខា ដោយលោកជំទាវរដ្ឋមន្រ្តី និង ឯ.ឧ Pavel Stepanov អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី
⁃ ពិធីតាំងពិព័រណ៍រូបថតស្តីពី ទេសភាព វប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់កម្ពុជា និងការសម្តែងសិល្ប:ទស្សនីយ៍ភាពចម្រុះរបស់កម្ពុជា នៅសាលមហោស្រព Maly ក្រុងមូស្កូ ដើម្បីជូនដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រុស្ស៊ីបានសិក្សាស្វែងយល់
– ពិធីប្រគល់រូបថតសិល្ប: ជូនស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ី និងតំណាងនិស្សិតកម្ពុជា ។