កិច្ច​ប្រជុំ​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ លើក​ទី​២ ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រជុំ​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ ប្រារព្ធ​ឡើង​ដើម្បី​​ពិនិត្យ វាយ​តម្លៃ វឌ្ឍនភាព​ការងារ និង​លទ្ធផល​ដែល​សម្រេច​បាន​ ក្នុង​គោលដៅ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បន្ត ដើម្បី​​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​​អធិបតីភាព ​​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំរបស់ដៃគូអភិវឌ្ឍប្រមាណ ៦០​រូប ​នា​រសៀល​​ថ្ងៃ​អង្គារ ០២​កើត ខែ​ជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​​ទី​ស្ដី​ការ​​ក្រសួង​អប់រំ យុវជន និង​កីឡា។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបានឯកភាពលើ ការអនុវត្តថវិកាកម្មវិធី២០១៩ ការអនុម័តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែម ដល់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ និងដៃគូអភិវឌ្ឍ ការអនុវត្តន៍ គម្រោងភាពជាដៃគូសកលសម្រាប់ការអប់រំលើកទី៣ បេសកកម្ម វឌ្ឍនភាពនៃអនុសរណយោគយល់ និងគម្រោងវិនិយោគ ឱ្យបន្តការអនុវត្តន៍របស់ខ្លួនដើម្បីទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់៕