ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ និងដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ


ខេត្តកណ្តាល ៖ថ្ងៃទី០៤ ខែមិថុនា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ និងដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកអង្គស្នួល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលស្រុក-ឃុំ-ភូមិ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបវត្តមាន ១១០៨នាក់ ។ ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភ ស/ជិចូលរួមម្នាក់ៗ ១ម៉ឺនរៀល។