អភិបាលរង ខណ្ឌ​ច្បារអំពៅ​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីចែកមួកសុវត្ថិភាពចំនួន៣០០មួក


នៅរសៀលថ្ងៃទី​០៤ ខែមិថុនា​​ ឆ្នាំ​២០១៩​ លោក​ ណុប​ ផា​ អភិបាលរង តំណាងលោកអភិបាលខណ្ឌ​ច្បារអំពៅ​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីចែកមួកសុវត្ថិភាពចំនួន៣០០មួក រៀបចំដោយសមាគមសិល្បករខ្មែរ ដែលបានការឧបត្ថម្ភមួក ពីរដ្ឋបាលខណ្ឌច្បារអំពៅចំនួន២០០មួក និងក្រុមហ៊ុនសំណង់ ហ៊ួត ជា ចំនួន១០០មួក នៅផ្លូវជាតិលេខ១​ មុខវត្តនិរោធរង្សី​ ស្ថិតក្នុងសង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ​ ។