ឧបនាយករដ្ឋមន្ត្រីឡាវ ឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីឡាវ សូនីសាយ ស៊ូផានដុន SONEXAY SIPHANDONE និងលោកជំទាវ ព្រមទាំងគណៈប្រតិភូឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងកាវិនិយោគរបស់ខេត្ត លើវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមានវិស័យកសិកម្ម ឧស្សាហកម្មមនិងទេសចរណ៍ ជាវិស័យគោលដៅការធ្វើអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាល ក្នុងនោះមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ៣៣ ជាមរតកធម្មជាតិដ៏មាន តម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង តាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានទី១ កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ។ ទី២ ព្រលានយន្តហោះអន្តរជាតិ ។ ទី៣ តំបន់សេដ្ឋកិច្ចពិសេសដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានស្នើសុំឧបនាយករដ្ឋ មន្ត្រីឡាវ ជួយផ្សព្វផ្សាយដល់ប្រជាជនឡាវ មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន ។

ឯកឧត្តម សូនីសាយ ស៊ូផានដុន SONEXAY SIPHANDONE ឧបនា យករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវមានប្រសាសន៍ថា នេះជាលើកទី៣ ឯកឧត្តមបានមកដល់ខេត្តព្រះសីហនុ កាល ៧ឆ្នាំមុន ឯកឧត្តមបានមក ២លើ វាមានភាពខុសផ្លែកយ៉ាងច្រើន កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ សូមចូលរួមអបអរ សាទរការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចំរើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បើធៀបនឹងខេត្តផ្សេងទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឡាវបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានគោលបំណងទី១ ផ្លាស់ប្ដូរបទពិសោធន៍លើការងារវិនិយោគ ។ ទី២ សិក្សាស្រាវ ជ្រាវផ្សារភ្ជាប់ទេសចរណ៍ឡាវ កម្ពុជា ។ ទី៣ ដកស្រង់បទពិសោធន៍លើវិស័យកសិកម្ម រចនាសម្ព័ន្ធ ។ ដោយមើលឃើញពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានផ្លូវដឹក ជញ្ជូនផ្លូវសមុទ្រ មានតំបន់ឆ្នេរ កសិកម្ម ឧស្សាហកម្ម ក្នុងការផ្លាស់ប្តូទំនិញ ជាពិសេសវិស័យទេសចរណ៍បានធ្វើការទាក់ទាញភ្ញៀវទេសចររហូតជាង ២លាននាក់ ដែលប្រជាជនខេត្តព្រះសីហនុមានជាង ២២ម៊ឺន នាក់ ។

ឯកឧត្តមនិងជម្រុញការចង សម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ និងខេត្តនៃប្រទេសឡាវ ។

ក្នុងឱកាសនោះ ឯកឧត្តមឧប នាយករដ្ឋមន្ត្រីឡាវ ក៍បានអញ្ជើញអភិបាលខេត្ត និងគណ:ប្រតិភូទៅទស្សនកិច្ចប្រទេសឡាវនាពេលខាងមុខ ៕