កិច្ច​ប្រជុំ បទ​ឧទ្ទេសនាម​ពី​យន្តការ តួនាទី និង​ភារកិច្ច​របស់​អ្នក​សង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​អនុវត្ត​៥​ឆ្នាំ​កន្លង


រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រជុំ​រវាង​ក្រសួង អប់រំ យុវជន និង​កីឡា ជាមួយ​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នា​ពេល​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ដកស្រង់​បទ​ពិសោធន៍​ពី​យន្តការ តួនាទី​ និង​ភារកិច្ច​របស់​​អ្នក​សង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​អនុវត្ត​៥​ឆ្នាំ​កន្លង។

កិច្ច​ប្រជុំ​នា​ពេល​នេះ​ ត្រូវ​បាន​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ ​ពី​ នា​ថ្ងៃ​សុក្រ ៥​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕