លោកជំទាវរដ្ឋមន្រ្តីព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈចូលរួមទទួល ទាន នំបញ្ចុកសាមគ្គី អាហារប្រពៃណីជាតិជាមួយប្រជាពលរដ្ឋ


«នំបញ្ចុក»គឺជាអាហារមួយប្រភេទដែលមានលក្ខណៈប្រពៃណីនិងមានប្រជាប្រិយភាពនៅក្នុងសង្គមខ្មែរ ។ ដោយហេតុថា អាហារមួយប្រភទនេះមិនត្រឹមតែជាអាហារយ៉ាងសំខាន់នៃចំណង់ចំណូលចិត្តក្នុងគ្រួសាររបស់ប្រជាពលរដ្ឋម្ដងម្កាលប៉ុណ្ណោះ ទេ ថែមទាំងជាអាហារពេញ និយមសម្រាប់ពិធីជប់លៀង និងពិធីបុណ្យផ្សេងៗដែលបង្ហាញពីសាមគ្គីភាពនិងភាព ស្និទស្នាលរបស់ប្រជាពលរដ្ឋថែមទៀតផង។
អាស្រ័យហេតុនេះ ដើម្បីបញ្ចៀសបានពីចេតនានៃការបំផ្លឹចបំផ្លាញដោយជនអគតិមួយចំនួននិងដើម្បីថែរក្សាអាហារប្រកបដោយប្រជាប្រិយភាពនេះឱ្យឋិតថេរគង់វង្សស្របតាមអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបំផុសនិងចូលរួមទទួលទាន «នំបញ្ចុក» អាហារប្រកបដោយប្រជាប្រិយភាពនេះ ជាមួយថ្នាក់ដឹកនាំព្រមទាំងមន្រ្តីរាជការក្រសួងនិងប្រជាពលរដ្ឋនៅឃុំ ស្វាយរំពារ ឃុំគគីរសោម និងឃុំពពែត នៃស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រកបដោយស្និទស្នាលនិងរីករាយយ៉ាងក្រៃលែង។