ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី ចូលរួមទទួលទាននំបញ្ចុកសាមគ្គីជាតិ តេជោសន្តិភាព


នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តខេត្តរតនគិរី ឯកឧត្តម លី ធុជ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី និងឯកឧត្តម ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំប្រធានគណបក្សក្រុង~ស្រុក សមាជិក សមាជិកាគណបក្ស សរុបប្រមាណ៣០០នាក់បានចូលរួមទទួលទាននំបញ្ចុកសាមគ្គីជាតិ តេជោសន្តិភាព នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីដោយ ក្តីសប្បាយរីករាយក្រៃលែង។