កម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពី «ប្រតិបតិ្តការសន្តិសុខរបស់យោធា» រយៈពេល៣ថ្ងៃ


ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពី «ប្រតិបតិ្តការសន្តិសុខរបស់យោធា» ដោយសហការរៀបចំដោយកងយោធពលខេមរភូមិន្ទ កម្ពុជា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

កម្មវិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូត សេនានុព័ន្ធយោធារបស់បណ្តាលប្រទេសនានា ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ៕