អាជ្ញាធរជាតិអប្សរាប្រជុំត្រួតពិនិត្យវឌ្ឍនភាពផែនការសកម្មភាពការងារឆ្នាំ២០១៩


នៅថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពផែនការសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ២០១៩។ កិច្ចប្រជុំមានការចូលរួមពីអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទទួលបន្ទុកថវិកាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕