សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តម ឃឹម សារិទ្ធ


រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារ នៃសព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ឃឹម សារិទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់រៀបចំ ធ្វើបុណ្យទក្ខិណានុប្បទាន នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង(ហៅវត្តផ្កាឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាទីកន្លែងកំណើតរបស់ឯកឧត្តម … ៕