សម្តេចភក្តី សាយ ឈុំ អញ្ជើញពិនិត្យអាគារសិក្សា ក្នុងវិទ្យាល័យជីហែ


ល្ងាចថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះពិនិត្យអាគារសិក្សា នៅក្នុងវិទ្យាល័យ ជីហែ ដែល សម្តេចបានឧបត្ថម្ភការជួសជុលថ្មីឡើងវិញ ចំនួន០៥អាគារ ហើយដែលមកដល់ពេលនេះ ការជួសជុលបានរួចរាល់ជាស្ថាពរ ចំនួន០២អាគាររួចមកហើយ។
ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ និងពិសារនំបញ្ចុក ជាមួយលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្តក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលក្រៃលែង ៕