ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញធ្វើបទបង្ហាញដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អ៊ឺរ៉ុប ចំនួន២០៧នាក់


នាព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អ៊ឺរ៉ុប ចំនួន២០៧នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។