ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី


ប្រទេសសឹង្ហបុរី, ថ្ងៃពុធ ទី១២ មិថុនា ២០១៩ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសសឹង្ហបុរីលើកនេះ ខ្ញុំក៏មានឱកាសជួបជាមួយឯកឧត្តមបណ្ឌិត អឹង អេងហិន (Dr. Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី ជាលើកទីពីរ ដោយបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទមួយចំនួនទាក់ទងប្រទេសយើងទាំងពីរ ក៏ដូចជាសភាពការណ៍ក្នុងតំបន់។
សូមអរគុណឯកឧត្តមបណ្ឌិត និងថ្នាក់ដឹកនាំសំខាន់ៗរបស់សឹង្ហបុរីចំពោះការស្វាគមន៏យ៉ាងកក់ក្តៅ ព្រមទាំងការចែករំលែកនូវទស្សនៈនិងបទពិសោធន៍លើកិច្ចការងារសំខាន់ៗមួយចំនួន។ ឆ្លងតាមកិច្ចសន្ទនាទាំងនេះ បានបញ្ជាក់អោយឃើញអំពីភាពស្របគ្នានៃឆន្ទៈនិងគោលគំនិត របស់ប្រទេសកម្ពុជានិងសឹង្ហបុរី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។