ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​ប្រធាន​អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានជួបពិភាក្សាការងារ ស្តីពីការកំណត់ជំហ៊ានបន្ត នៃគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍


នៅវេលាម៉ោង ៨:០០ នាទី ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​ប្រធាន​អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ និងថ្នាក់ដឹកនាំ រួមជាមួយ ឯកឧត្ដម សំ វង្សី ប្រធានអង្គភាពភាពជាដៃគូររវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនាញការ ADB បានជួបពិភាក្សាការងារ ស្តីពីការកំណត់ជំហ៊ានបន្ត នៃគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ នៅខេត្តព្រះសីហនុ តាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ។