នាយកដ្ឋានវិស្វកម្មបានចុះពិនិត្យការងារស្តារប្រឡាយមេ នាងល័ក្ខ និងសាងសង់សំណង់សិល្បការ ក្នុងឃុំក្តុលតាហែន


នៅថៃ្ងទី១៦ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានវិស្វកម្មបានចុះពិនិត្យការងារស្តារប្រឡាយមេ នាងល័ក្ខ និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេលខេត្តបាត់ដំបង។ ការងាររួមមានការស្តារប្រឡាយមេ ប្រវែង ៧៥០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ ២១កន្លែង។ ប្រឡាយនេះមានតួនាទី នាំទឹកពីស្ទឹងបវេលមកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល កសិកម្ម ដំណាំស្រូវវស្សា ចំនួន ៨៥៥ហិកតា ស្រូវប្រាំង ចំនួន ៥២៣ហិកតា ដំណាំរួមផ្សំ ចំនួន ១០ហិកតា និងប្រើប្រាស់ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ចំនួន៥ភូមិ ក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ គិតមកដល់ពេលនេះការងារស្តារ និងសាងសង់សម្រេចបាន ៣០ភាគរយនៃគម្រោង ។