ខេត្តព្រះវិហារ៖អគារសម្ភពបន្ទប់រង់ ចាំ ៤ កន្លែងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តម្លៃជាង ១០មុឺន ដុល្លាន ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅឃុំយាង ស្រុកជាំក្សាន្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្តូរឥរិយាបថពីសម្រាលកូនដោយឆ្មបបុរាណនៅតាមផ្ទះ ងាកមក
សម្រាលកូនតាមមណ្ឌុលសុខភាពវិញទើបជាការប្រសើរ និងមានសុវត្ថិភាព ព្រមទាំងចូលរួមសម្អាតអនាមយ័ បរិស្ថានជុំវិញផ្ទះនិងដាក់ថ្នាំអាល់បែតតាមពាងទឹកបំបាត់មូស ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសម្ភពបន្ទប់រង់ ចាំ ៤ កន្លែងនៅស្រុកជាំក្សាន្ត
