ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ អាណត្តិទី៣


ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ អាណត្តិទី៣ ដែលមាន ឯកឧត្តម ស៊ី ប្រាសិទ្ធ ជាប្រធានក្រុមប្រឹក្សាខេត្ត និងអមដោយសមាជិកក្រុមប្រឹក្សាចំនួន១៨រូបទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់មន្ត្រីក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិថ្មី ប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមដាន និងជំរុញការអនុវត្តន៍ការងាររបស់អភិបាលខេត្ត និងមន្ត្រីក្នុងខេត្តឧត្តមានជ័យឱ្យកាន់តែខ្លាំងក្លា ដើម្បីការអភិវដ្ឍន៍ក្នុងខេត្តកាន់តែល្អប្រសើរ និងនាំមកនូវប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តអតីតសមរភូមិដ៏ស្រួចស្រាវមួយនេះ។