ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សទាំងបីវិទ្យាល័យ នៅខេត្តកំពង់ចាម


រាជធានីភ្នំពេញ ៖ ពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន ពាមជីកង វិទ្យាល័យហ៊ុនសែនខ្ចៅ និងវិទ្យាល័យហ៊ុនសែនកងតាណឹង នៅស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានមានប្រសាសន៍ ដោយផ្តល់ជាអនុសាសន៍ ផ្តោតទៅស្ថានភាពសិស្សថ្នាក់ទី១២ ដែរនឹងឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលដ៏ខ្លីខាងមុន ។ សិស្សានុសិស្សក៏ទទួលបានសៀវភៅមេរៀនសង្ខេប និងការប្រគល់ថវិកាលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉នផងដែរ៕