ឯកឧត្តម យ៉ិត ប៊ុណ្ណា បានអញ្ជើញចុះត្រួតពិនិត្យស្ថាបនាផ្លូវ១ខ្សែ ក្រាលកៅស៊ូ ក្នុងស្រុកបាទី ខេត្តតាកែវ


ផ្លូវក្រាលកៅស៊ូ១ខ្សែទៀត ប្រវែង៣គីឡូម៉ែត្រ ឆ្លងកាត់៣ភូមិ នៃឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កំពុងស្ថាបនា
ស្រុកបាទី, លោក ភួន ឈីម អភិបាលស្រុកបាទី បានអញ្ជើញអមដំណើរ ឯកឧត្តម យ៉ិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យស្ថាបនាផ្លូវ១ខ្សែ ប្រវែង ៣គីឡូម៉ែត្រ ក្រាលកៅស៊ូ នៅលេីដងផ្លូវជាតិលេខ១២៣ ដែលឆ្លងកាត់ប៣ភូមិ គឺភូមិពៃ ភូមិព្រៃជប់ និងភូមិឈេីទាល ក្នុងឃំុត្នោត នៃស្រុកបាទី ខេត្តតាកែវ ។
ឯកឧត្តមរដ្ឋលេខាធិការ បាមមានប្រសាសន៍ថា ការស្ថាបនាផ្លូវនេះ មិនត្រឹមតែសម្រួលការធ្វេីដំណេីដល់ប្រជាពលរដ្ឋភូមិទាំង៣ ក្នុងឃុំត្នោត ប៉ុណ្ណោះទេ កាន់តែងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលធ្វេីដំណេីឆ្លងកាត់ផ្លូវនេះទៀតផង។ឯកឧត្តមបានបន្តទៀត សូមអាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំង៣ភូមិ ដែលនៅរស់នៅអមផ្លូវ អធ្យាស្រ័យ យោគយល់សម្រួល ដេីម្បីការស្ថាបនាផ្លូវទទួលបានជោគជ័យ១០០%។
បានអញ្ជើញចូលរួម អ៊ុក សំបូរ មេឃុំត្នោត ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុប្រធានភូមិ និងបងប្អូនប្រជាពលរដ្ឋរស់នៅ អមផ្លូវ ផងដែរ។
ព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩