ថ្ងៃនេះ រដ្ឋសភា បើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តរបៀបវារៈចំនួន៦


ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គសម័យប្រជុំលើកទី២ នីតិកាលទី៦ ដើម្បីអនុម័តលើរបៀបវារៈចំនួន៦។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចូលរួមចំនួន១០៨នាក់។

របៀបវារៈចំនួន៦ ដែលរដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តនៅកិច្ចប្រជុំពេញអង្គនេះ រួមមាន៖

*ទី១៖ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
*ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ
*ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ
*ទី៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមក នៃវិនិយោគ
*ទី៦៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។