សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)


នាចុងសប្តាហ៍នេះបានចុះពិនិត្យ និងបាលជំងឺជូនកងទ័ព និងគ្រួសារកងទ័ព
ដោយឥតគិតថ្លៃនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកជំទាវ ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានលើកឡើងថា សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេចទេអំពីសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅកងទ័ព និងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅថ្ងៃនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះមកពិនិត្យនិងព្យាបាលជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅក្នុងយោធភូមិភាគពិសេស។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះព្យាបាលបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងអង្គភាពនេះ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្ត ចំនួន២៥០នាក់បានចុះពិនិត្យព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលគិតថ្លៃ រួមមានការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូផ្ទៃពោះ រោគស្ត្រី ព្យាបាលភ្នែក វះកាត់តូច សរុបចំនួន១៩៤៣នាក់ និងបញ្ជូនទៅព្យាបាលបន្តចំនួន៥៧ នាក់។