អភិបាលខេត្តតាកែវ អញ្ជើញប្រកាសទទួលជាផ្លូវការ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកគិរីវង់ ចំនួន ២១ រូប


តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ១៥ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសទទួលស្គាល់ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកគិរីវង់ ចំនួន ២១ រូប ក្នុងកម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ពី លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ លោក លោកស្រី អភិបាលរងស្រុក លោកប្រធានច្រកទ្វារអន្តរជាតិភ្នំដិន លោកមេគយច្រកទ្វារអន្តរជាតិភ្នំដិន លោកវេរសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ លោកមេឃុំទូទាំងស្រុក និងមន្រ្តីសាលាស្រុកជាច្រើនរូប ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុគិរីវង់។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានថ្លែងថា សមាជិក ក្រុមប្រឹក្សាស្រុករួមនិងអាជ្ញាធគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរទាំងនៅថ្នាក់ឃុំនិងថ្នាក់ស្រុក។ នៅថ្នាក់ស្រុកយើងមានអង្គភាពច្រកចេញចូលតែមួយ សម្រាប់បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ ហើយប្រសិនបើមន្រ្តីដែលបំរើប្រជាពលរដ្ឋមានអាកប្បកិរិយានិងសិលធម៌មិនល្អ បងប្អូនប្រជាពលរដ្ឋនិងដាក់ពាក្យបណ្ដឹងទៅការរិយាល័យប្រជាពលរដ្ឋ។ បញ្ហានេះថ្នាក់ដឹកនាំស្រុកត្រូវតែពិនិត្យមើលមន្រ្តីរបស់ខ្លួនឲ្យបានជាប់ជាប្រចាំនិងត្រូវត្រួតពិនិត្យប្រអប់គណនេយ្យភាពក្រែងមានប្រជាពលរដ្ឋសសេរលិខឹតដាក់ពាក្យបណ្ដឹងនៅក្នុងប្រអប់នេះ ហើយអាជ្ញាធត្រូវធ្វើការដោះស្រាយអោយបានទាន់ពេលវេលាចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា បានមានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋកាន់តែរហ័សនិងចំណេញពេលវេលា។ ដោយឡែករាជរដ្ឋាភិបាលក៏បានធ្វើការតម្លើងប្រាក់បៀវត្តន៏ជូនមន្រ្តីរាជការជារៀងរាល់ឆ្នាំផងដែរ។ ស្ថានភាពបែបនេះយើងក៏ត្រូវការពង្រឹងគុណភាពមន្រ្តីរាជការ តាមរយៈមន្រ្តីដែលខឹតខំបំរើប្រជាពលរដ្ឋដោយស្មោះត្រង់និងមានការទទួលខុសត្រូវ ដែលបញ្ហាទាំងអស់នេះថ្នាក់ដឹកនាំស្រុកក្រុងត្រូវតែពិនិត្យមើលមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជៀសវាងមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ ដែលមករកសេវា៕