ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានដឹកនាំកិច្ចពិភាក្សា ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា


ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដឹកនាំកិច្ចពិភាក្សា ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាដែលដឹកនាំដោយលោកស្រីប្រធាន Pauline Tamesis ដើម្បីពិភាក្សាត្រៀមរៀបចំ «វេទិកាកម្រិតខ្ពស់នគរូបនីយកម្មនៅកម្ពុជា ប្រចាំឆ្នាំ២០១៩» ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព Managing Urbanization for Sustainable Development in Cambodia. នារសៀលថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង។