ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រៃវែង


ខេត្ត​ព្រៃវែង​៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រៃវែង ​នា​ថ្ងៃ​ចន្ទ ១៥កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាល​ប្រជុំ​ខេត្ត​ព្រៃវែង។

លោក ប៉ាវ សុធីរ ត្រូវបានតែងតាំងជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ថ្មី ដើម្បី​បន្ត​ការងារ​​អប់រំ យុវជន និង​កីឡា​នៅ​ខេត្ត​ព្រៃវែង បាន​ថ្លែង​សន្ទរកថា​ក្នុង​ឱកាស​ឡើង​កាន់​ដំណែង​នេះ ដោយ​ប្ដេជ្ញា​ចិត្ត​ខិតខំ​យកចិត្ត​ទុកដាក់​បំពេញ​ការងារ ស្រប​តាម​កំណែ​ទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕