ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងកិច្ចការរដ្ឋបាល


សៀមរាប៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលា គរុកោសល្យ និងវិក្រឹតការខេត្ត មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់កិច្ចការរដ្ឋបាល ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោក លោកស្រី ដែលជាសិក្ខាកាមអញ្ជើញមកពីអង្គភាពដែលពាក់ព័ន្ធ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពេលតែមួយនៅវិទ្យាល័យអង្គរ និងសាលាគរុកោសល្យខេត្តសៀមរាប ជូនដល់មន្ត្រីគ្រប់គ្រងរដ្ឋបាលក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី ខេត្ត ចំនួន១០៦រូប ដោយប្រើប្រាស់ថវិកាមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF)។

15325145_1368120203230095_2069731897067280919_o

15338648_1368120026563446_6729687312122275106_n

15403863_1368120143230101_5354044892515476519_o

15356522_1368120019896780_5065028860326555194_n

15289289_1368120029896779_2840071401919345256_o