កិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៤៧ នៅទីក្រុងដាណាំង ប្រទេសវៀតណាម


ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន របស់កម្ពុជា (ASEAN Senior Transport Official Meeting, STOM), ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ ឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៤៧ នាទីក្រុងដាណាំង ប្រទេសវៀតណាម ។
ឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន មានកម្មវិធីជួបជុំគ្នាចំនួនពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណង ត្រួតពិនិត្យ សេចក្តីព្រាង កិច្ចព្រមព្រៀងទាំងឡាយ និងត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមកដែលជាការសម្រេចរបស់ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក្នុងផែនការយុទ្ធសាស្រ្តដឹកជញ្ជូនកូឡាឡុំពួរ​ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025), ដែលផ្តោតទៅលើវិស័យចំនួនប្រាំ ដូចខាងក្រោម៖
១. ការដឹកជញ្ជូនផ្លូវអាកាស
២. ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ
៣. ការដឹកជញ្ជូនផ្លូវគោក
៤. ការសម្របសម្រួលការដឹកជញ្ជូន និង
៥. ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព

ក្នុងកិច្ចប្រជុំនេះ ឧត្តមមន្រ្តីដឹកជញ្ជូន ក៏ត្រៀមពិភាក្សាផងដែរ នូវការងារដែលត្រូវអនុវត្តបន្ត ពិសេសកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា នានា ដូចជា ជប៉ុន ចិន កូរ៉េ សហគមន៍អ៊ឺរ៉ុប ។ល។ ក្នុងគោលបំណង ស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេស ដើម្បីភាពជោគជ័យក្នុងភារកិច្ច អនុវត្ត KLTSP-2025 ។