ក្រុមហ៊ុន​ Huawei​ នឹង​វិនិយោគ​បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​ដី​ស្ថិតនៅ​ចន្លោះ​ខេត្តកោះកុង​ និង​ព្រះសីហនុ​


ក្រុមហ៊ុន​ Hauwei​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​មានបំណង​សហការ​ជាមួយ​ក្រុមហ៊ុន​ China​ Communications​ Construction​ Co.Ltd​ គ្រោង​នឹង​ការដំឡើង​ខ្សែកាប​អុបទិក​ក្រោម​ដី​ ស្ថិតនៅ​ចន្លោះ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ និង​ពិភាក្សា​ការងារ​វាង​ឯកឧត្តមទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​លោក​ Mark​ Wong​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​ ២០១៩កន្លងមក​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហការ​របស់​ក្រុមហ៊ុន ​Huawei​ និង​ការ​គាំទ្រ​ដល់​ការ​ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​វិទ្យា​របស់ក្រ​សួង​ ដោយ​ប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ របស់​ក្រុមហ៊ុន​។

លោក​ Mark​ Wong​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Huawei​ ប្រចាំ​កម្ពុជា​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ (ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ China​ Communications​ Construction​ Co​.) ដែល​ពាក់ព័ន្ធ​ នឹង​ការដំឡើង​ខ្សែកាប​អុបទិក​ក្រោម​ដី​ ស្ថិតនៅ​ចន្លោះ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា​ “នៅពេល​បាន​ដំឡើង​រួចរាល់​ បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​ដី​ទាំងនេះ​ នឹងអាច​ឱ្យ​កម្ពុជា​តភ្ជាប់​បណ្តាញ​ប្រកប​ ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ភាព​ជឿ​ទុកចិត្ត​បាន​”។

​ឯកឧត្តមទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ណែនាំ​លោក​ Wong​ ដើម្បី​សិក្សា​ស្វែងយល់​ពី​លទ្ធភាព​ សហការ​ជាមួយ​ក្រសួង​ តាមរយៈ​ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​របស់ក្រ​សួង​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ជំនាញ​ឯកទេស​របស់​ខ្លួន​៕