នៅព្រឹកនេះអនុប្រធានទី២ព្រឹទ្ធសភា ជួបសវនាការជាមួយអនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិចិន


អនុប្រធានទី២ព្រឹទ្ធសភា ជួបសវនាការជាមួយអនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួម​សន្តិភាពជាតិចិន​នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម WAN Gang អនុប្រធានក្រុម​ប្រឹក្សា​លើកកម្ពស់​ការបង្រួប​បង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដែល​​ឯកឧត្តមដឹក​​នាំគណៈ​ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕