ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងក្រចេះ អាណត្តិទី៣


(ក្រចេះ)៖ ឯកឧត្តម ហឿ ស៊ីយែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង សមាសភាពសមាជិកក្រុមប្រឹក្សា ក្រុងក្រចេះអាណាត់ទី៣ ចំនួន ១៥រូប។

ឯកឧត្តម យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានលើកឡើងពីការជំរុញការចុះបញ្ជី និងផ្ដល់សេវាអត្រានុកូលដ្ឋាន និងសៀវភៅភ្លោះ ក្នុងក្រុងតាមសង្កាត់ និងតាមភូមិនិមួយៗក្នុងសង្កាត់។ រៀបចំវេទិការសាធារណៈ បន្តផ្សព្វផ្សាយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចក្រុង និងជំរុញណែនាំដល់ការិយាល័យជំនាញជុំវិញក្រុងទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឲ្យបានប្រសើរលើគ្រប់វិស័យ ដើម្បីឆ្លើយតបបានទាន់ពេលវេលា តាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានណែនាំឲ្យខិតខំយកចិត្តទុកដាក់ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញនូវការគាំទ្រពីក្រុង-សង្កាត់ និងមូលដ្ឋានភូមិ ដើម្បីធានាឲ្យបាននូវការរៀប ចំចាត់ចែង ដំណើរការប្រកបដោយតម្លាភាពគណនេយ្យភាព។ ក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកទៅលើសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

កិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាសមុខតំណែងនេះ របស់ក្រសួងមហាផ្ទៃ ដើម្បីអធិបតីភាពនៅក្នុងការចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន៕