ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីអញ្ជើញជាអធិបតី ភាពក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបានលុង អាណត្តិទី៣


នៅព្រឹកថ្ងៃចន្ទ ទី១៧ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ របស់ក្រុមប្រឹក្សាក្រុងបានលុង សម្រាប់អាណត្តិទី៣។

លោក ងិន ណែល អភិបាលនៃគណៈអភិបាល ក្រុង បានមានមតិស្វាគមន៍ និងធ្វេីរបាយការណ៍សង្ខេបដោយបានបញ្ជាក់នូវលទ្ធផល ការងារសំខាន់ៗ ដែលបានសម្រេចបានក្រុមប្រឹក្សាក្រុង សម្រេចបាននារយៈពេល ៥ឆ្នាំ ក្នុងអាណត្តិទី២ កន្លង
ទៅ។ហេីយគណះអភិបាលក្រុងនឹងបន្តរសហការជាមួយក្រុមប្រឹក្សាក្រុងដេីម្បីរួមគ្នាដោះស្រាយអ្វីដែលជាកង្វល់ប្រជាពល
រដ្ឋ។យោតាមអនុក្រឹត្យ ស្តីពីការទទួលស្គាល់ សមាជិកក្រុម
ប្រឹក្សាក្រុងបានលុង អាណត្តិទី៣ ដែលមាន ១៥អាសនៈ។ ក្នុងនោះលោក អ៊ុន សុីដេត ត្រូវបានប្រកាសជាប្រធានក្រុម
ប្រឹក្សាក្រុងបានលុង អាណត្តិទី៣ រួមនឹងលោក លោកស្រីចំនួន ១៤ រូបទៀត ជាសមាជិកក្រុមប្រឹក្សាក្រុងបានលុង។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុងអាណត្តិទី៣ និងការធ្វើចំណាប់អារម្មណ៍របស់អ៊ុន សុីដេត ប្រធានក្រុមប្រឹក្សាក្រុង អាណត្តិទី៣រួចមក ឯកឧត្តម ថង សាវុន បានកោតសរសើរ និង វាយ
តម្លៃខ្ពស់ ចំពោះលោក លោកស្រីសមាជិក សមាជិកា ក្រុម
ប្រឹក្សាក្រុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាសមាជិកក្រុម ប្រឹក្សាក្រុងអាណត្តិទី៣ដើមី្បបន្តដឹកនាំក្រុងនិង បន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថាតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងការបម្រើនូវផលប្រយោជន៍ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការ គណបក្សនយោបាយឡើយ ។ ឯកឧត្តមសង្ឃឹមថាក្រុមប្រឹក្សាក្រុងបានលុងដែលជាដំណាងរបស់ប្រជាពលរដ្ឋ លេីកយកអ្វីដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងក្រុង រួមគ្នាដោះស្រាយជាមួយគណអភិបាលក្រុង អោយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ពង្រឹង និងលេីកកំពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសេីរ។ ឯកឧត្តមក៏បានកោតសរសើរទៅនឹងសមិទ្ធផលស្នាដៃ ដែលក្រុងបានលុងសម្រេចបានកន្លងមក ដែលជាមូលដ្ឋានធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង៕