ផ្ទះទេវតាចំនួន០២ខ្នងត្រូវបានមូលនិធិបាយ័នប្រគល់ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ មូលនិធិបាយ័ន បានប្រគល់ផ្ទះទេវតាចំនួន០២ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង់ នៅខេត្តកំពង់ស្ពឺ។
១. ផ្ទះលេខ១៩០ ប្រគល់ជូនលោកយាយ ទិត្យ សុខ អាយុ៧១ឆ្នាំ រស់នៅភូមិតាដេស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអំណោយលោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ាន។
២. ផ្ទះលេខ១៩១ ប្រគល់ជូនលោកយាយ អ៊ីត ណាត អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងខ្នា ឃុំពោធិ៍ត្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអំណោយលោក តាន់ កាក់ឃុន និងលោកស្រី សុខ សុភ័ក្ត្រ។
ក្នុងឱកាសនោះក្រុមការងារបានចែកអំណោយមនុស្សធម៌ ជូនលោកតា លោកយាយ សិស្សានុសិស្ស ជនពិការ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន។
ដោយឡែកទុរគតជនចំនួន០៦គ្រួសារផ្សេងទៀត រស់នៅឃុំហោងសំណំ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងនោះ ត្រូវបានទទួលអំណោយពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។