មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការជួសជុលប្រចាំទំនប់ស្ទឹងជោរ


នៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការជួសជុលប្រចាំទំនប់ស្ទឹងជោរ ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងនោះទំហំការងាររួមមាន ៖
– ទំនប់ប្រវែង ៥៩០ម៉ែត្រ។
– សំណង់ទ្វារទឹកស្វ័យប្រវត្តិ ០១កន្លែង មានទ្វារ០៤។
– សំណង់បង្ហៀរ១កន្លែងប្រវែងចំនួន ៧០ម៉ែត្រ។
មានលទ្ធភាពស្រោចស្រពលេីផ្ទៃដីស្រូវវស្សា ចំនួន ៥៧៣៨ហិកតា និងដំណាំរួមផ្សំ ០៧ហិកតា។