ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរភារកិច្ច និងចូលកាន់តំណែង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍


នារសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរភារកិច្ច និងចូលកាន់តំណែង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការសាលាឧទ្ធរណ៍។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៧២៤ ចុះថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់ តែងតាំងឯកឧត្តម ទូច ថារិទ្ធ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍។